12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក៖ លោក Trump មាន​អភ័យ​ឯកសិទ្ធិ​ខ្លះ​នៅ​ក្នុង​រឿងក្តី​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីនៃ​គណបក្សសាធារណរដ្ឋ​លោក Donald Trump ថ្លែង​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ នៅទីក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីនៃ​គណបក្សសាធារណរដ្ឋ​លោក Donald Trump ថ្លែង​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ នៅទីក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។
តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាលពី​ថ្ងៃ​ចន្ទ​ថា ​អតីត​ប្រធានាធិបតី​លោក Donald Trump មាន​អភ័យឯកសិទ្ធិ​រួច​ផុត​ពី​ការកាត់ទោស​ចំពោះ​សកម្មភាព​ផ្លូវការ​ដែល​លោក​បាន​ធ្វើ​ ខណៈដែល​លោក​បាន​កាន់​តំណែង​ដែល​លោក​បាន​ចាញ់​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០២០ ក៏ប៉ុន្តែ មិន​មាន​អភ័យឯកសិទ្ធិ​ចំពោះ​សកម្មភាព​ក្រៅ​ផ្លូវការ​ទេ។ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​ទុក​រឿងក្តី​នេះ​ឱ្យ​តុលាការ​ជាន់ទាប​ធ្វើការ​សម្រេចថា​ សំណុំរឿង​ណា​ខ្លះ​ដែល​លោក Trump អាច​ត្រូវ​កាត់ទោស។ ដោយ​ការសម្រេច​ ៦ ​សំឡេង​ទល់នឹង ​៣ ​សំឡេង ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​បច្ចុប្បន្ន​របស់​តុលាការ ក៏ប៉ុន្តែបាន​ធានា​ថា​លោក Trump នឹង​មិន​ត្រូវ​កាត់ទោស​នៅ​ក្នុង​រឿងក្តី​នេះ ​មុន​ការបោះឆ្នោត​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ដែល​ក្នុង​នោះ​លោក​ត្រូវ​បាន​សន្មត់​ថា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​មាន​គម្រោង​តទល់​នឹង​លោក​ប្រធានា​ធិបតី Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​បាន​ផ្តួល​លោក​ក្នុង​ឆ្នាំ ២០២០។ លោក Trump បាន​បដិសេធ​ថា​ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ជាប់ទាក់ទិន​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ ២០២០ ​ទេ ​ក៏ប៉ុន្តែ បាន​អះអាង​មិន​ពិត​ជា​យូរយា​មក​ហើយ​ថា​ការ បោះឆ្នោតនិង​ការរាប់​សន្លឹក​ឆ្នោត​មិន​ត្រឹមត្រូ វ​ដែល​បាន​ធ្វើ​ឱ្យ​លោក​បាត់បង់​តំណែង​មួយ​អាណត្តិ​ទៀត​ដែល​មាន​រយៈពេល ៤ ឆ្នាំ​ដើម្បី​កាន់កាប់​សេតវិមាន។ ប្រសិនបើលោក​ចាញ់​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា លោក​អាច​ប្រឈម​ការកាត់ទោស​នៅ​ក្នុង​រឿង​ក្តី​ដែល​ជាប់​ទាក់ទិន​នឹង​ការបោះឆ្នោត​ឆ្នាំ ២០២០ ក៏ប៉ុន្តែ ប្រសិនបើ​លោក​ឈ្នះ លោក​អាច​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​លោក​ដែល​ជា​រដ្ឋអាជ្ញា​កំពូល​របស់​ប្រទេស​ទម្លាក់​រឿង​ក្តី​នេះ​ចោល។ ការសម្រេច​របស់​តុលាការ​កំពូល​ជា​លើក​ទី ១ ​ដែល​តុលាការ​នេះ​បាន​សម្រេច​មិន​ធ្លាប់​មាន​កាលពីពេល​មុន​ថា ​តើ​អតីត​ប្រធានាធិបតី​អាច​ប្រឈម​ការកាត់ទោស​នៅ​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​ចំពោះ​សកម្មភាព​ដែល​លោក​បាន​ធ្វើ​នៅពេល​កាន់​តំណែង​ ឬ​ថា​តើ​លោក​មាន​អភ័យឯកសិទ្ធ​ រួចផុត​ពី​ការកាត់​ទោស​ដែរ​ឬទេ។ ច្បាប់​សហរដ្ឋ​អាមេរិក​ចែង​ថា​គ្មាន​នរណា​ស្ថិត​នៅ​ពី​លើ​ច្បាប់​ទេ ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សេរីភាព​ដូច​គ្នា ក៏ប៉ុន្តែ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​កាត់ទោស​ចំពោះ​ការរំលោភ​ច្បាប់។ លោក Trump បាន​ធ្វើ​ការអះអាងពី​ការមាន​អភ័យឯកសិទ្ធិ​រួច​ពី​ការកាត់ទោស ដោយ​និយាយ​ថា​ នៅ​ក្នុង​ការព្យាយាមបញ្ឈប់​ការចាញ់​ឆ្នោត​របស់​លោក​កាលពី ៤ ឆ្នាំ​មុន លោក​បាន​ចាត់វិធានការ​តាម​ផ្លូវការ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ការព្យាយាម ​ដើម្បី​ធ្វើឱ្យ​លទ្ធផល​បោះឆ្នោត​មាន​សុច្ចរិតភាព ហើយ​ទទូច​ថា​លោក​ចាញ់​ការបោះឆ្នោត​នោះ ព្រោះ​មាន​ការលួច​បន្លំ​ការបោះឆ្នោត​និង​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG