12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​រិះគន់​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​ដែល​អាច​«រាលដាល»​ទៅ​ដល់​ព្រំដែន​លីបង់


រូបឯកសារ៖ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤។
ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​រិះគន់អ្វី​ដែល​លោក​បាន​ហៅ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ជា​ផែន​ការ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ក្នុង​ការ ​«ធ្វើ​ឲ្យ​រាលដាល​សង្គ្រាម» ​នៅ​ហ្កាហ្សា​ទៅ​ដល់​តំបន់។ លោក Netanyahu បាន​និយាយ​ថា ​«ដំណាក់កាល​តានតឹង» នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមហាម៉ាស់​នៅ​ហ្កាហ្សា នឹង​ចប់​ឆាប់ៗ ហើយ​កងកម្លាំង​អ៊ីស្រាអែល នឹង​ត្រូវ​ដាក់​បញ្ជូន​ទៅ​កាន់​ព្រំដែន​ភាគខាង​ជើង​ឡើងវិញ ដែល​នៅ​ទីនោះ អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ ​Hezbollah ដែល​មាន​មូលដ្ឋាន​នៅ​លីបង់ បាន​បាញ់​គ្នា​ទៅវិញ​ទៅមក​រាប់​ខែ​មកហើយ។​ លោក Netanyahu ​បានហៅការ​ប្តូរ​ទិស​នេះ​ថា​ជា​ការ​ការពារខ្លួន។ មន្ត្រី​អាមេរិក​បាន​សម្តែង​ការ​ជំទាស់របស់​ខ្លួន​ក្នុង​សប្តាហ៍នេះ ដោយ​ព្រមាន​អ៊ីស្រាអែល​ថា ​វិធានការ​នោះ អាច​ធ្វើ​ឲ្យ​ជម្លោះ​រីក​រាល​ដាល។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ប្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ថា ​ការ​រីករាល​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម Hezbollah អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​តំបន់។ លោក Austin បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ការទូត ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​លោក Gallant កាល​ពី​ថ្ងៃ​អង្គារ។ មុន​ជួប​ជាមួយ​លោក Austin លោក Gallant និយាយ​ថា​៖ «យើង​កំពុង​ធ្វើការ​យ៉ាង​ដិតដល់​ជាមួយ​គ្នា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ តែ​យើង​ក៏​បាន​ពិភាក្សា​ដែរ​នូវ​ការ​ត្រៀមខ្លួន​គ្រប់​សេណារីយ៉ោ​ដែល​អាច​ទៅ​រួច» ។ កងទ័ព​អ៊ីស្រាអែល និយាយ​នៅ​សប្តាហ៍​មុន​ថា​ខ្លួន​មាន​ផែនការ ​«អនុម័ត​និង​ផ្តល់​សុពលភាព»​ ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ Hezbollah៕

ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG