12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា ខ្លួន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ចំនួន​ ៣៦ គ្រឿង


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​គ្រាប់​ផ្លោង​លើ​ទីតាំង​សមរភូមិរបស់​រុស្ស៊ី​ នៅតំបន់ Donetsk កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​គ្រាប់​ផ្លោង​លើ​ទីតាំង​សមរភូមិរបស់​រុស្ស៊ី​ នៅតំបន់ Donetsk កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន​ចំនួន ៣៦ គ្រឿង ​ដែល​មាន​ការទាក់ទិន​ក្នុង​ការវាយប្រហារ​ទៅលើ​តំបន់​នានា​របស់​រុស្ស៊ី​ដែល​មាន​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៨ គ្រឿង​ដែល​បាន​ហោះ​នៅ​លើ​តំបន់ Bryansk ៩ នៅ​លើ​តំបន់ Kursk និង​ជាង ៩ គ្រឿង​ទៀត​ហោះ​នៅ​លើ​តំបន់ Belgorod។ លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod បានរាយការណ៍​ពី​ខូចខាត​ដល់​ផ្ទះ​សម្បែង​នៅ​ក្នុង​ភូមិពីរ​ ហើយ​បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​តំបន់​ជា​ច្រើន​គ្មាន​ភ្លើង​អគ្គិសនី ​បន្ទាប់ពី​ការវាយ​ប្រហារ​នោះ។ អភិបាល​តំបន់ Bryansk និង Kursk បាន​និយាយ​ថា ​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រងរបួស​ឬការខូចខាត​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ទេ។ រុស្ស៊ី​ក៏​បាន​អះអាង​ពី​ការបង្កើន​ការប្រយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយ​ថា ​កងទ័ព​របស់​ខ្លួន​បាន​ត្រួតត្រា​ភូមិ Stepova Novoselivka នៅ​តំបន់ Kharkiv ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន​និង​ភូមិ Novopokrovka តំបន់ Donetsk ភាគ​ខាង​កើត។ មិន​មាន​អត្ថាធិប្បាយ​ភ្លាមៗ​មក​ពី​អ៊ុយក្រែន​អំពី​ស្ថានភាព​នៅ​ក្នុង​តំបន់ Kharkiv ឬ Donetsk ទេ។ កងទ័ព​អាកាស​របស់​អ៊ុយក្រែន​បាន​ចេញ​ការប្រុងប្រៀប​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​និង​ភាគ​ខាង​កើត​របស់​អ៊ុយក្រែន ​ដែល​ជា​រឿយៗជា​ទីដៅ​នៃ​ការវាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី។ លោក Serhiy Lysak អភិបាល​តំបន់ Dnipropetrovsk បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​លើ​តេឡេក្រាម​ថា ​កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​ប្រើ​កាំជ្រួច​មីស៊ីល​និង​កាំភ្លើង​ធំ​ ដោយ​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​នៅ​ក្នុង​ទីក្រុង Dnipro បាន​ធ្វើ​ឱ្យ​មនុស្ស ៧ នាក់ ​រង​បួស។

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG