12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រុស្ស៊ី​និង​ចិន​នឹង​ជួប​គ្នា​នៅ​ក្នុង​សន្និសីទ​កំពូល​នៅ​តំបន់​អាស៊ី​កណ្តាល​នៅ​ក្នុង​ការបង្ហាញ​កិច្ចសហ​ប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​និង​ប្រធានាធិបតី​ចិន​លោកXi Jinping​ នឹង​ជួប​គ្នា​ជា​លើក​ទី២​ក្នុង​ប៉ុន្មាន​ខែ​នេះ​នៅពេល​ដែល​ពួក​អស់​លោក​ទៅបំពេញ​ទស្សនកិច្ច​ប្រទេស​Kazakhstan ​ដើម្បី​ចូលរួម​សម័យ​ប្រជុំ​ក្រុម​អន្តរជាតិ​មួយ​ដែល​ផ្តោត​លើ​ការប្រឆាំង​សម្ព័ន្ធភាព​របស់​ប្រទេស​លោក​ខាង​លិច។ លោក Putinនិង​លោកXi បាន​ជួប​គ្នា​កាលពី​ខែ​ឧសភា​នៅពេល​ដែល​មេដឹកនាំ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នេះ​ទៅបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ប៉េកាំង​ដើម្បី​សង្កត់​ពី​ភាព​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​មេដឹកនាំ​ទាំង២​ដែល​ជំទាស់​ប្រឆាំង​នឹង​សណ្តាប់​ធ្នាប់​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ស្វះស្វែង​ផ្សព្វផ្សាយ​ពហុ​ប៉ូល​ពិភពលោក។ ឥឡូវ​នេះ មេដឹកនាំ​ទាំង២នឹង​ចូលរួម​សម័យ​ប្រជុំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ​នៅ​ក្នុង​រដ្ឋធានីអាស្តាណា​នៃ​ប្រទេស​កាហ្សាក់​ស្ថាន។ ពួក​អ្នក​វិភាគ​និយាយ​ថា​គោលដៅ​សម្រាប់​លោក Putinគឺ​ដើម្បី​បង្ហាញ​ថា​រុស្ស៊ី​មិន​មែន​ឯកោ​បន្ទាប់ពី​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក៕
XS
SM
MD
LG