12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​និង​យន្តហោះ​ចំបាំង​វាយ​ប្រហារ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា


ផ្សែង​ហុយ​នៅ​តំបន់​មួយ​ដែល​ត្រូវបាន​បំផ្ទុះ​ដោយ​អ៊ីស្រាអែល​នៅ​តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​២៨ មិថុនា ឆ្នាំ២០២៤។
ផ្សែង​ហុយ​នៅ​តំបន់​មួយ​ដែល​ត្រូវបាន​បំផ្ទុះ​ដោយ​អ៊ីស្រាអែល​នៅ​តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​២៨ មិថុនា ឆ្នាំ២០២៤។
តំបន់​ហ្កាហ្សា — 

យោធា​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​និយាយ​ថា ខ្លួន​បាន​វាយឆ្មក់​ដោយ​មាន​ការគាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​ដែល​បាន​សម្លាប់ពួក​ជន​សកម្ម​ប្រយុទ្ធ​«រាប់​សិប​នាក់»នៅ​ក្នុង​តំបន់​មួយ​ជា​ទីកន្លែង​ដែល​ខ្លួន​បាន​ប្រកាស​ថា​រចនាសម្ព័ន្ធ​ទីបញ្ជាការ​របស់​ពួក​ហាម៉ាស់​ត្រូវ​បាន​រំលាយ​កាលពី​មួយ​ខែ​មុន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAFP។

កិច្ចប្រតិបត្តិការ​នៅ​ក្នុង​តំបន់ Shujaiyaនៅជិត​ក្រុង​ហ្កាហ្សា​បាន​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​និង​របួស​មួយ​ចំនួន។ នេះ​បើ​តាម​ពួក​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក​និង​គ្រូពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅពេល​ដែល​ការវាយ​ប្រហារ​បាន​ចាប់ផ្តើម។

ការបន្ត​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​បាន​កើត​មាន​ឡើង​បន្ទាប់ពីអត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuដែល​បាន​និយាយ​ថា«តំណាក់ការ​តឹងតែង»នៃ​សង្គ្រាម​បាន​ចុះ​ថយ​បន្ទាប់​ពី​ការប្រយុទ្ធ​រយៈពេល​ជិត៩ខែ។

ពួក​អ្នក​ជំនាញ​និយាយ​ថា​ពួកគេ​មើលឃើញ​តំណាក់ការ​បន្ទាប់​នៃ​ការអូសបន្លាយ​សង្គ្រាម។

លោកOmer Dostriជា​អ្នក​ជំនាញ​ខាង​យោធា​នៅឯ​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្ត្រ​និង​សន្តិសុខ​នៅ​ក្រុងJerusalem បាន​និយាយ​ថា​លោក​រំពឹង​ថា​កងទ័ព​នឹង​កាត់បន្ថយ​វត្តមាន​ទាហាន​ថ្មើ​ជើង​របស់​ខ្លួន​ហើយ​នឹង​បង្កើន​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​និង​យន្តយោះ​ចម្បាំង«ដើម្បី​បន្ត​រំលាយ​ក្រុម​ហាម៉ាស់»។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នៅ​ក្នុង​តំបន់ Shujaiya អ្នក​ឆ្លើយឆ្លងព័ត៌មានAFPបាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការវាយ​ប្រហារ​តាម​អាកាស​ហើយ​បាន​ឃើញ​ផ្សែង​ហុយ​ឡើង។ ការបាញ់​កាំភ្លើង​ធំ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព«បាន​ចាប់ផ្តើម​វាយ​ឆ្មក់»នៅ​ក្នុង​តំបន់ Shujaiyaដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​ដែល​បាន​ចាប់ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​នេះ។

យោធា​បាន​និយាយនៅ​ក្នុង​សេចក្តី​លម្អិត​♛លើកទី​១​របស់​ខ្លួន​អំពី​កិច្ចប្រតិបត្តិការ​នេះ​ថា​ការ​ស៊ើបការណ៍​សម្ងាត់​បាន​បង្ហាញពី«វត្តមាន​👍របស់​ពួក​ភេរវជន​និង​ហេដ្ឋារចនាសម្ពន្ធ​ភេរវជន​នៅ​ក្នុង​តំបន់ Shujaiya»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG