12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ត្រូវចំ​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល​និង​ខាង​ត្បូង​នៅពេល​ដែល​ជនជាតិ​ប៉ាឡេស្ទីន​ស្វះស្វែង​រក​ទីជម្រក


ម្តាយរបស់ Ahmed Dawabsha ដើរលើគំនរបាក់បែកនៃផ្ទះរបស់នាងនៅទីក្រុង Duma នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីវាត្រូវបានកម្ទេចដោយកងទ័ពអ៊ីស្រាអែល ដែលបានចាប់ខ្លួនកូនប្រុសរបស់នាងកាលពីខែមេសា ជុំវិញការសម្លាប់អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលវ័យជំទង់ម្នាក់កាលពីខែមេសា។
ម្តាយរបស់ Ahmed Dawabsha ដើរលើគំនរបាក់បែកនៃផ្ទះរបស់នាងនៅទីក្រុង Duma នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីវាត្រូវបានកម្ទេចដោយកងទ័ពអ៊ីស្រាអែល ដែលបានចាប់ខ្លួនកូនប្រុសរបស់នាងកាលពីខែមេសា ជុំវិញការសម្លាប់អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលវ័យជំទង់ម្នាក់កាលពីខែមេសា។
កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើការវាយ​ប្រហារ​កាលពី​ថ្ងៃ​ពុធនៅ​ក្នុង​តំបន់​ហ្កាហ្សា​ ភាគ​កណ្តាល​និង​ខាង​ត្បូង​នៅពេល​ដែល​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ស្វះស្វែង​រក​កន្លែង​ជ្រក​កោន​បន្ទាប់ពី​បទបញ្ជា​ជម្លៀស​មនុស្សនៅ​ពេលថ្មីៗ​នេះ​របស់​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​ដៅ​ការវាយ​ប្រហារ​លើ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ទីក្រុង Rafahភាគ​ខាង​ត្បូង ខណៈ​ដែល​កិច្ចប្រតិបត្តិការ​ថ្មើរ​ជើង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុកShujaiya ​ក្នុង​ក្រុង​ហ្កាហ្សា​ក្នុង​តំបន់​ហ្កាហ្សា​ខាង​ជើង។ អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​អំពី​បទ​បញ្ជា​ជម្លៀស​របស់​អ៊ីស្រាអែល​សម្រាប់​តំបន់​ហ្កាហ្សា​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ភាគ​ខាង​ត្បូង​ដែល​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​បាន​ប៉ះពាល់​ជន​ស៊ីវិល​រាប់​ពាន់​នាក់។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ជួយ​ជនភៀសខ្លួនUNRWAបាន​ប៉ាន់ស្មាន​ថា​មនុស្ស​ជិត២សែន៥ម៉ឺន​នាក់អាច​បាន​ស្នាក់​នៅ​ក្នុង​តំបន់​នានា​នៅក្រោម​បទបញ្ជា​នៅពេល​ដែល​បទបញ្ជា​នោះ​បាន​ចេញ។ លោកStephane Dujarricអ្នក​នាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​មនុស្ស​នៅ​ក្នុង​តំបន់​ទាំង​នោះ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​«​គ្មាន​ជម្រើស»​ក្រៅ​ពី​ត្រូវ​ផ្លាស់ទីលំនៅម្តង​ទៀត​ទៅតំបន់​នានា​ដែល​មិន​មាន​ទីកន្លែង​ឬ​សេវាកម្ម​ឬ​ស្នាក់នៅ​កន្លែង​ដែល​ពួកគេ​ដឹង​ថា​ការ​ប្រយុទ្ធ​នឹងកើត​មាន​ឡើង​ម្តង​ទៀត។ លោក​បាន​និយាយ​ទៀត​ថា​បទបញ្ជា​ជម្លៀស​ថ្មី​គ្រប​ដណ្តប់​តំបន់​មួយ​ដែល​មាន​សាលា​រៀន​ជាង៩០ ភាគច្រើន​ជា​កន្លែង​រស់នៅ​របស់​មនុស្ស​គ្មាន​ផ្ទះ​សម្បែង​និង​កន្លែង​មន្ទីរ​ពេទ្យ៤៕

អ្នក​ស្រី Margaret Besheerអ្នក​យកព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ហើយ​ព័ត៌មាន​នៃ​សេចក្តីរាយការណ៍​នះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិងReuters

XS
SM
MD
LG