12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ អ្នកជំនាញជំរុញរដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម
កាល​ពី​ខែឧសភា អង្គការ​អ្នកកាសែត​គ្មានព្រំដែន (Reporters Without Borders) ដែល​ជា​អង្គការ​ឃ្លាំមើល​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​លើ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​សន្ទទស្សន៍​សេរីភាព​សារព័ត៌មាន។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១៥១ក្នុង​ចំណោម១៨០ប្រទេស ដែល​មាន​ន័យថា​សេរីភាព​សារព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ដោយសារ​ការកើនឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ខណៈ​សារព័ត៌មាន​ឯករាជ្យ​មាន​តិចតួច​ប៉ុណ្ណោះ​នៅ​កម្ពុជា លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា បាន​ជំរុញ​ប្រទេស​ម្ចាស់​ជំនួយ ក៏​ដូចជា​រដ្ឋាភិបាល​អាមេរិក​យក​ចិត្តទុក​ដាក់​បន្ថែម​ទៀត​លើ​សារព័ត៌​មាន​ឯករាជ្យ​នៅ​កម្ពុជា។ សូម​លោកអ្នកនាង​ស្តាប់​និងទស្សនា​បទសម្ភាសន៍​រវាង​លោក ស៊ុន ណារិន នៃវីអូអេ​ជាមួយ​លោក ណុប វី ដូចតទៅ៖
XS
SM
MD
LG