12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ហុងគ្រី​លោក Orban នៅ​ក្នុង​រដ្ឋធានី​កៀវ​ស្នើ​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​ដើម្បី​បង្កើន​ការចរចា​សន្តិភាព


នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចាប់ដៃគ្នាបន្ទាប់ពីសន្និសីទព័ត៌មានរួមគ្នាមួយ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចាប់ដៃគ្នាបន្ទាប់ពីសន្និសីទព័ត៌មានរួមគ្នាមួយ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
នាយក​រដ្ឋមន្ត្រី​ប្រទេស​ហុងគ្រី​ លោកViktor Orban បាន​ជំរុញ​កាលពី​ថ្ងៃ​អង្គារ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyពិចារណា​ការឈប់​បាញ់​គ្នា​ដើម្បី​បង្កើន​ល្បឿន​ការបញ្ចប់​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​ហើយ​ក៏​បាន​និយាយ​ដែរ​ថា​លោក​មាន​កិច្ចព្រមព្រៀង​នៃ​កិច្ចសហ​ប្រតិបត្តិការ​ដ៏​ធំមួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​កៀវ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានReuters។ លោក Orban ដែល​ជា​អ្នក​រិះគន់​ឥត​សំចៃដល់​ជំនួយ​យោធា​របស់​ប្រទេស​លោក​ខាង​លិច​ដល់​អ៊ុយក្រែន​ហើយ​មាន​ទំនាក់​ទំនង​ដ៏​កក់ក្តៅ​បំផុត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​ធ្វើការ​ចរចា​ជាមួយ​លោក Zelenskyyក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១ ​របស់​លោក​ទៅកាន់​រដ្ឋធានី​កៀវ​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ខ្លី​មួយ​ទៅកាន់​ពួក​អ្នកយកព័ត៌មាន​បន្ទាប់ពី​ការចរចា លោក Orbanបាន​និយាយ​ថា​លោក​ឱ្យ​តម្លៃ​ដល់​ការជំរុញ​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​ដើម្បី​ផ្សព្វផ្សាយ​ទស្សនៈ​សន្តិភាព​របស់​លោក Zelenskyyនៅ​ឯ​សន្និសីទ​កំពូល​អន្តរ ជាតិ​កាលពី​ខែ​មិថុនា​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ហើយ​នឹង​បំណង​របស់​ខ្លួន​ដើម្បី​ធ្វើ​សន្និសីទ​លើក​ទី២ដើម្បី​តាម​ដាន​សន្និសីទ​លើក​ទី១​នៅ​ចុងឆ្នាំ​នេះ។ លោក Orbanបាន​និយាយ​ទៀត​ថា៖ ​«ខ្ញុំ​បាន​ស្នើ​ដល់ប្រធានាធិបតី​អ៊ុយក្រែន​ឱ្យ​គិត​អំពី​ថាតើ​យើង​នឹង​កែប្រែលំដាប់​លំដោយ​នៃ​ដំណើរការ​នោះ​បាន​ទេ ដោយបង្កើន​ល្បឿន​ការចរចា​សន្តិភាព​ដោយ​ធ្វើការ​ឈប់​បាញ់​គ្នា​ឲ្យ​បាន​ជាមុន​សិន»។ លោក​បាន​បន្ត​ទៀត​ថា៖​ «បទឈប់​បាញ់​គ្នា​មួយ​ដែល​ត្រូវ​ភ្ជាប់​ទៅនឹង​កាលបរិច្ឆេទ​នឹង​ផ្តល់​ឱកាស​ដើម្បី​បង្កើន​ល្បឿន​ការចរចា​សន្តិភាព។ ខ្ញុំ​បាន​ស្វះស្វែង​រក​លទ្ធភាព​នេះ​ជាមួយ​លោក​ប្រធានាធិបតី​ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ចម្លើយ​និង​ការចរចាដ៏​ស្មោះត្រង់​របស់​លោក»។ លោក​ប្រធានាធិបតីZelenskyyដែល​បាន​និយាយ​នៅ​មុន​លោក Orban មិន​បាន​ឆ្លើយ​តប​ដល់​អត្ថាធិប្បាយ​ទាំង​នោះ​ទេ។ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​សរសើរ​ពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ធំ​ទូលាយ​រវាង​អ៊ុយក្រែន​និង​ហុងគ្រី៕
XS
SM
MD
LG