12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការពារជាតិ​​ថា​ វត្តមាន​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នៅ​រាម​ស្ថិត​ក្នុង​ក្រប​ខណ្ឌ ហ្វឹក​ហ្វឺន​បច្ចេក​ទេស


កងទ័ង​ជើង​ទឹក​កម្ពុជា​ជិះកាណូតឆ្ពោះទៅកាន់​នាវា​ចម្បាំង​របស់​ចិន​ក្នុង​អំឡុង​សមយុទ្ធយោធា«នាគមាស​ឆ្នាំ​២០២៤» នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
កងទ័ង​ជើង​ទឹក​កម្ពុជា​ជិះកាណូតឆ្ពោះទៅកាន់​នាវា​ចម្បាំង​របស់​ចិន​ក្នុង​អំឡុង​សមយុទ្ធយោធា«នាគមាស​ឆ្នាំ​២០២៤» នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ភ្នំពេញ — 

អ្នកនាំពាក្យ​ក្រសួងការ​ពារ​ជាតិកម្ពុជា​ បានប្រតិកម្ម​នឹង​របាយ​ការណ៍​របស់​សារព័ត៌មាន​អាមេរិក The Wall Street Journal ​ថា ជាការ​បំភាន់​មតិ​សាធារណៈ​ ជុំវិញការ​ចូល​ចត​របស់​នាវា​យោធាចិន​ពីរគ្រឿង​ដែល​មាន​រយៈ​ពេល​យូរ​ខែ​នៅមូលដ្ឋាន​កងទ័ពជើង​ទឹករាម​របស់​កម្ពុជា។​

កាល​ពីថ្ងៃទី​១ ខែកក្កដា​ ​កាសែត​ The Wall Street Journal ​បាន​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​ អំពី​ការ​ចូល​សំចតនាវា​ចម្បាំង​ចិន​ធុន​តូច​ពីរគ្រឿង​តាំងពីខែធ្នូ​ ឆ្នាំ​ ២០២៣​នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹករាម ទីដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ការ​សង្ស័យថា​ អាច​ជា​កន្លែង​ឈរជើង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA)។ ​

ក្នុង​សេចក្តី​ប្រកាស​ដែល​បង្ហោះលើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុកកាល​ពីថ្ងៃ​ពុធ នាយឧត្តម​សេនីយ៍​ឈុំ​ សុជាត​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ពន្យល់​ថា នាវា​ទាំងពីរ​គ្រឿង​នោះ​ទើប​តែបាន​ចូល​សំចត​ជំនួស​នាវាដែល​បាន​ចាក​ចេញ​ទៅ​ ហើយ​វាជាការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ក្រសួងការ​ពារជាតិ​ប្រទេស​ទាំង​ពីរ​ ដើម្បីបណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស អំពី​ការ​ប្រើប្រាស់​នាវាដល់​កងទ័ព​ជើង​ទឹក​កម្ពុជា​។

លោកបាន​ប្រកាសច្រាន​ចោល​សេចក្តីរាយការណ៍​ ​ការ​ផ្សាយ​របស់​សារព័ត៌មាន​ The Wall Street Journal ​ដែលថា​ នាវាទាំងពីរ​នោះ​បានចូ💦លចត​រយៈពេល​ជាង​កន្លះឆ្នាំនៅមូល​ដ្ឋាន​សមុទ្រ​រ🐎ាម​កងទ័ពជើង​ទឹក​។

លោក​បន្ថែម​ថា៖ «ខ្ញុំសូម​ច្រាន​ចោល​ទាំងស្រុង​ចំពោះការ​ផ្សព្វផ្សាយ​ថា​ នៅ​មូលដ្ឋាន​សមុទ្ររាម​កងទ័ព​ជើងទឹក​កម្ពុជា ​មានការ​បែងចែក​តំបន់​មូលដ្ឋាន​សម្រាប់​នាវា​យោធា​ចិន​ផ្សេង ​និង​តំបន់​មូលដ្ឋាន​នាវា​យោធា​កម្ពុជា។ ការ​ផ្សព្វផ្សាយ​បែប​នេះ​ ជាចេតនា​បង្ក​ឱ្យ​មាន[ការភាន់]ច្រឡំ ហើយ​មិនមែន​ជាការពិត​នោះ​ឡើយ»។

បើ​តាម​លោក​ឈុំ សុជាត ​ការ​អភិវឌ្ឍ​កំពុង​កើតឡើងជាបន្តប​ន្ទាប់​នៅ​មូល​ដ្ឋាន​សមុទ្រ​រាមកង​ទ័ព​ជើងទឹក​កម្ពុជា ដោយ​ក្នុងនោះ​មាន​តំបន់​ខ្លះ​កំពុង​សាងសង់​ ដែលមិន​អនុញ្ញាត​ឱ្យមានការ​ចេញ​ចូលនោះ​ឡើយ។ លោកថា​ នេះ​ជា​កិច្ចការ​សម្ងាត់​របស់​កងទ័ព​ ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​។

ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត​ The Wall Street Journal នាវា​ចម្បាំង​ចិន​ធន់តូច​មាន​ល្បឿន​លឿន​ត្រូវ​គេ​អាច​មើល​ឃើញ ពីផ្លូវ​ក្នុង​ភូមិមួយ​ស្ថិត​ក្នុងតំបន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នោះ​។

សេចក្តី​រាយការណ៍​របស់​កាសែត​ The Wall Street Journal ​កើតឡើង​ ក្រោយ​មជ្ឈ​មណ្ឌល​សិក្សា​កិច្ចការ​អន្តរជាតិ និង​យុទ្ធសាស្ត្រ (CSIS)​ ដែលមាន​ទីស្នាក់​កណ្តាល​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ផ្តល់​លទ្ធផល​ស៊ើបអង្កេត​មួយ​ បង្ហាញ​ពីវត្តមាន​របស់​នាវា​ចម្បាំង​ចិន​ពីរគ្រឿង​នៅ​មូលដ្ឋានទ័ព​ជើង​ទឹករាម។

បើ​តាម​លទ្ធផល​អង្កេត​របស់​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​CSIS ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា​ ឆ្នាំ​២០២៤​ មាន​នាវាចម្បាំង​ចិន​ចំនួន​ពីរ​គ្រឿង ត្រូវ​បានគេ​ឃើញ​ជាលើក​ដំបូង​នៅរាម កាល​ពីថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំមុន​ ហើយ​បើ​តាម​ការបង្ហោះ​ហ្វេសប៊ុក​របស់រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា ​លោក ទៀ សីហា​ កប៉ាល់​ទាំងនោះ​នៅទីនោះ​សម្រាប់ការ​ហ្វឹកហាត់​ជាមួយ​កង​ទ័ពជើង​ទឹក​កម្ពុជា​។

គេមិន​ទាន់​ដឹងច្បាស់​ថា នាវាពីរ​គ្រឿង​ដែល​កាសែត​ The Wall Street Journal ​បាន​រាយការណ៍​នោះ​ គឺ​ជា​នាវាប្រភេទ​ដដែល​ ដែលបាន​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក​CSIS នោះ​ទេ។

មេបញ្ជាការ​មូលដ្ឋាន​កងទ័ពជើង​ទឹក​រាម​លោក ម៉ី ឌីណា ផ្តល់ការ​អត្ថាធិប្បាយខ្លី​ ដោយ​បាន​ប្រាប់វីអូអេ​ថា កា​របក​ស្រាយរបស់​ក្រសួង​ការពារជាតិ ដែល​ថា នាវា​ចម្បាំងនោះ​ ជា​នាវា​ផ្លាស់​វេន​ដើម្បីមក​បណ្តុះ​បណ្តាល​កងទ័ពជើង​ទឹក​កម្ពុជាជា​រឿងត្រឹមត្រូវ។

កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ ​២០២៤​ នាវាកង​ទ័ព​ជើងទឹក​រំដោះ​ប្រជាជនចិន​ ១ ​គ្រឿង លេខ ៩៨៥​ ជាប្រភេទ​នាវា​ពហុមុខងារ ​Type-071 បាន​មកដល់​កម្ពុជា​ ​ដើម្បី​ចូលរួម​សម​យុទ្ធ​យោធា​។ យោ​ធា​ចិ🦩ន​ប្រមាណ​ ៧០០​ នាក់​បាន​ធ្វើ​សមយុទ្ធ​នៅ​កម្ពុជា​ ក្នុង​សមយុទ្ធ​យោ​ធា​ប្រចាំ​ឆ្នាំ​លើក​ទី​ ៥​ ដែល​មាន​ឈ្មោះ​ថា​ «​នាគ​មាស​ឆ្នាំ២🐽០២៤»។ សមយុទ្ធ​នេះ​ប្រព្រឹត្តិ​ទៅ​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ដល់​ចុង​ខែ​ឧ​សភា​។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក​ សេង វណ្ណលី​ យល់​ឃើញ​ថា​ វត្តមាន​របស់​នាវា​ចម្បាំង​ចិន​នៅមូលដ្ឋាន​ទ័ពជើង​ទឹករាម ក្រោយការ​បញ្ចប់សមយុទ្ធ​ជើងទឹក​ «​នាគ​មាស​ ឆ្នាំ​២០២៤» នឹងបង្កើន​ការ​សង្ស័យ​ពីសំណាក់​ប្រទេស​បស្ចិមលោក សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ាន ជុំវិញ​លទ្ធភាព​ដែល​កម្ពុជា​អាច​បង្កើត​ឱ្យមាន​ការដាក់​កង​ទ័ព​ចិន​នៅ​មូលដ្ឋាន​នោះ។ លោក​បន្ថែមថា​ អ្វីដែល​ភាគី​កម្ពុជា​អាច​ធ្វើ​បាន​ដើម្បី​បន្ថយ​ការ​សង្ស័យ​គឺ​ការ​ធ្វើ​ឱ្យមាន​តម្លាភាព រាល់់​ការវិវឌ្ឍ​នានា​នៅក្នុង​កំពង់ផែ​នៃមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​។

លោក​ថ្លែងថា៖ «កម្ពុជា​គួរ​តែ​ធ្វើ​យ៉ាងណា​ ដើម្បី​បង្ហាញ​ឱ្យមាន​តម្លាភាព​ ហើយ​ក៏ដូច​ជា​អ្វីដែល​ខ្លួន​ឯង​លើកឡើង​ដែល​តែង​តែ​បដិសេធ​អំពីការ​ ធ្វើ​កិច្ច​ព្រមព្រៀង​សម្ងាត់​ ពាក់​ព័ន្ធនឹង​ការ​ផ្តល់​មូលដ្ឋាន​មួយផ្នែក​នៃ​កំពង់​ផែទឹកជ្រៅ​រាម​ឱ្យចិន​ឈរ​ជើង​ហ្នឹង​ ដើម្បី​បង្ហាញ​អំពី​តម្លាភាព ដើម្បី​ធ្វើ​ម៉េច​ឱ្យបស្ចិម​លោកហ្នឹង​ជឿទុកចិត្ត»។

​លោក​បន្ថែម​ថា កម្ពុជា​នឹង​មានផល​វិបាក​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​យោធា ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដែលស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក បើ​ភាពមិន​ច្បាស់លាស់​នៅបន្ត​កើត​មាន​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម ជុំវិញ​ការបង្កើត​មូលដ្ឋាន​ទ័ពចិន​នៅទីនោះ។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០១៩​ សារព័ត៌មាន​ The Wall Street Journal​ ក្នុង​ទីក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដ៏​ចម្រូងចម្រាស​មួយ​ថា ​ប្រទេស​ចិន ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​កម្ពុជា​ ដោយ​ក្នុង​នោះ​ ភាគី​កម្ពុជា​ផ្តល់​ឱ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ប្រើ​ប្រាស់​ផ្តាច់​មុខ​ក្នុង​ផ្នែក​មួយ​នៃ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​បដិសេធ​របាយការណ៍​ព័ត៌មាន​នេះ​ជា​បន្ត​បន្ទាប់។ ចំណែក​រដ្ឋាភិបាល​សហរដ្ឋ អាមេរិក ក៏​បាន​លើក​ឡើង​ថា​ខ្លួន​មាន«​របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត»​អំពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ។

​គួរ​បញ្ជាក់​ថា​ ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ​និង​សាងសង់​ដោយ​ក្រុម​កងទ័ព​ꩵរំដោះ​ប្រជាជន​ចិន។​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ​ចាំ​បាច់​ ​ដើម្បី​ពង្រីក​🤡ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ទប់​ទល់​នឹង​អាមេរិក ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG