12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រឹបអូស​ទូក​នេសាទ​តៃវ៉ាន់​នៅ​ក្នុង​ដែន​ទឹក​ជិត​ឆ្នេរ​សមុទ្រ​ចិន


ប្រធានផ្នែកគ្រប់គ្រងឆ្នេរសមុទ្រ Liao Yun-Hung និយាយអំពីទូកនេសាទដែលស្ទាក់ដោយនាវាចិនកាលពីយប់ថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានផ្នែកគ្រប់គ្រងឆ្នេរសមុទ្រ Liao Yun-Hung និយាយអំពីទូកនេសាទដែលស្ទាក់ដោយនាវាចិនកាលពីយប់ថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ក្រុម​អ្នក​ធ្វើការ​លើទូក​នេសាទ​ត្រី​តៃវ៉ាន់​បាន​ត្រូវ​ឃុំខ្លួន​បន្ទាប់ពី​ទូក​នេសាទ​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​យក​ដោយ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ចិន​ខណៈដែល​ទូក​នេសាទ​នោះ​កំពុង​នេសាទនៅ​ជិត​កោះ​មួយ​ដែល​ត្រួតត្រា​ដោយ​តៃវ៉ាន់។ ឆ្មាំ​ការពារ​ដែន​សមុទ្រ​តៃវ៉ាន់​បាន​និយាយ​ថា​ទូក​នេសាទ​នោះ​បាន​ត្រូវ​ស្កាត់​ចាប់​ដោយ​នាវា​ចិន​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ជិត​ប្រជុំ​កោះ Kinmen ដែល​តាំង​នៅ​ចម្ងាយ៣ឬ៤ គីឡូម៉ែត្រ​នៅ​ទល់មុខ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង Xiamen។ ឆ្មាំ​ការពារ​ដែន​សមុទ្រ​នោះ​និយាយ​ទៀត​ថា​ខ្លួន​បាន​បញ្ជូន​នាវា​យាមល្បាត​ទៅ​ជួយ​ទូក​នេសាទ​នោះ ក៏ប៉ុន្តែ នាវា​យាម​ល្បាត​នោះ​ត្រូវ​បាន​រារាំង​ដោយ​នាវា​ចិន​៣គ្រឿង។ នាវា​យាមល្បាត​តៃវ៉ាន់​ទាមទារ​ឱ្យ​នាវា​ចិន​ដោះលែង​ទូក​នេសាទ​និង​អ្នកធ្វើការ​លើទូក​នេសាទ​នោះ ក៏ប៉ុន្តែ​បាន​និយាយ​ថា​ពួកគេ​ត្រូវ​បាន​ព្រមាន​ដោយចិន​កុំ​ឱ្យ​ជ្រៀតជ្រែក។ ឆ្មាំ​ការពារ​ដែន​សមុទ្រ​តៃវ៉ាន់​និយាយ​ថា​ខ្លួន​បាន​បញ្ចប់​ការ​ដេញតាម​នោះ​ដើម្បី​បញ្ចៀស​ការរាល​ដាល​នៃ​ជម្លោះ។ ទូក​នេសាទ​នោះ​បាន​ត្រូវ​គេ​យក​ទៅកាន់​កំពង់ផែ​នេសាទ​ចិន។ អ្នកដើរ​ទូក​ទាំង​៥នាក់ រួមមានជនជាតិ​តៃវ៉ាន់២នាក់​និង​ឥណ្ឌូនេស៊ី៣នាក់ផង៕
XS
SM
MD
LG