12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bidenនិង​លោកTrump ​ស្តី​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​អន្តោប្រវេសន៍


ជន​ចំណាក​ស្រុក​ទស្សនា​ការ​ជជែក​ដេញ​ដោល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជម្រក​សម្រាប់​ជន​ចំណាក​ស្រុក​រង់ចាំ​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២៤។
ជន​ចំណាក​ស្រុក​ទស្សនា​ការ​ជជែក​ដេញ​ដោល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជម្រក​សម្រាប់​ជន​ចំណាក​ស្រុក​រង់ចាំ​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អតីត​ប្រធានាធិបតី​លោក Donald Trump ស្តី​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​អន្តោប្រវេសន៍​ពេល​ជជែក​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។ លោក Trump រិះគន់​លោក Biden អំពី​ចំនួន​ជន​ចំណាកស្រុក​ដែល​បាន​ចូល​ក្នុង​សហ រដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាម​ព្រំដែន​ម៉ិកស៊ិក​រួម​ទាំង​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផង។ លោក Biden ផ្តោត​លើ​ចំនួនជន​ចំណាកស្រុក​ឆ្លង​ចូល​ខុស​ច្បាប់​ធ្លាក់​ចុះ៤០ភាគរយ តាំងពី​លោក​បាន​ចេញ​បទ​បញ្ជា​ឱ្យ​បន្ថយ​ចំនួន​អ្នក​ឆ្លង​ចូល​អាមេរិក​មក។ ក្នុង​ពេល​ជជែក​ដេញដោល​គ្នា​នោះ អ្នក​សម្របសម្រួល​ម្នាក់​របស់​ទូរទស្សន៍ CNN លោក Jake Tapper បាន​សួរ​បេក្ខជន​ទាំង​ពីរ​នាក់​ថា​«ហេតុអ្វី​អ្នក​បោះឆ្នោត​ត្រូវ​ទុកចិត្ត​លោក​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ?»។ លោក​ប្រធានាធិបតី Biden ថា​រដ្ឋបាល​របស់​លោក«ខំ​ប្រឹងប្រែង» ផ្លាស់ប្តូរ​ស្ថានភាព​នៅ​ព្រំដែន ដោយ​និយាយ​ថា«​ឥឡូវ​ចំនួនអ្នក​ឆ្លង​ចូលតាម​ព្រំដែន​ដោយ​ខុស​ច្បាប់​ធ្លាក់​ចុះ៤០ភាគរយ»។ លោក Trump ឆ្លើយ​តប​ដោយ​ទម្លាក់កំហុស​លើ​លោក Biden ដែល​បាន​បញ្ចប់​ច្បាប់​លេខ​៤២ ដែល​ជា​ច្បាប់​សុខាភិបាល​សាធារណៈ ដែល​លោក Trump បាន​ប្រើ​ដើម្បី​បណ្តេញ​ជន​ចំណាកស្រុក​យ៉ាង​ឆាប់រហ័ស​ទៅ​ប្រទេសដើម​របស់​ពួកគេ​វិញ​ឬ​ទៅ​តំបន់​ព្រំដែន​ម៉ិកស៊ិក​ក្នុង​អំឡុង​មាន​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩។ លោក Trump បាន​និយាយ​ដោយ​មិន​បាន​បង្ហាញ​ភស្តុតាង​ថា​«លោក Biden បាន​សម្រេច​ចិត្ត​បើក​ព្រំដែន​ឱ្យ​មនុស្ស​ដែល​ចេញ​ពី​គុក​ និង​មនុស្ស​ចេញ​ពី​កន្លែង​វិបត្តិ​ផ្លូវ​ចិត្ត​ចូល​អាមេរិក»។ អ្នក​សម្របសម្រួល​លោក Tapper នៅ​តែ​ផ្តោត​លើ​បញ្ហា​អន្តោប្រវេសន៍​ដោយ​សួរ​លោក Trump ថា តើ​លោក​នឹង​អនុវត្ត​តាម​ការ​សន្យា​របស់​លោក​ក្នុង​ការបណ្តេញ​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​រាប់​លាន​នាក់​ចេញ​ពី​អាមេរិក​ឬ​ទេ បើ​លោក​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​២​នោះ។
XS
SM
MD
LG