12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និយាយ​ថា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​នឹង«មិន​អើពើ​ច្បាប់»បន្ទាប់ពី​ការសម្រេច​របស់​តុលាការ​កំពូល


លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​ក្នុង​សេតវិមាន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​ក្នុង​សេតវិមាន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រិះគន់​ការសម្រេច​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ផ្តល់​អភ័យឯកសិទ្ធ​យ៉ាង​ច្រើន​ដល់​ប្រធានាធិបតី​ឱ្យ​ផុត​ពី​ការកាត់ទោស​ចំពោះ​សកម្មភាព​ផ្លូវការ​ដែល​បាន​ធ្វើ​ឡើង​ខណៈដែល​កាន់​តំណែង នៅ​ក្នុង​រឿងក្តី​មួយ​ទាក់ទិន​នឹង​ការខំប្រឹងប្រែង​របស់​អតីត​ប្រធានាធិបតី​លោក Donald Trumpដើម្បី​ប្រែក្រឡាស់​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ២០២០។ លោក​ប្រធានាធិបតី Biden បាន​និយាយ​ក្នុង​អំឡុង​នៃ​ការថ្លែងសុន្ទរកថា​មួយ​ពី​សេតវិ មាន​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា«មិន​មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​ទេ សូម្បីតែ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ក៏​ដោយ»។ លោក Biden បាន​សន្យា​បន្ត​គោរព​ព្រំដែន​អំណាច​ប្រធានាធិបតី​ ក៏ប៉ុន្តែ ​បាន​ព្រមាន​ថា​ប្រធានាធិបតី​នៅ​ពេល​អនាគត​អាច​មិន​គោរព។ លោក Biden បាន​បន្ត​ទៀត​ថា៖​«ប្រធានាធិបតី​ណា​ក៏ដោយ រួមទាំង​លោក Donald Trumpឥឡូវ​នេះរួចផុត​មិន​គោរព​ច្បាប់»។ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា​ការសម្រេច​កាលពី​ថ្ងៃ​ចន្ទ​ជា​ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ថ្មីៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​លើ​គោលការណ៍​ច្បាប់​ដែល​បាន​បង្កើត​ជា​យូរយា​មក​ហើយ​នៅ​ក្នុង​ប្រទេស​ជាតិ​របស់​យើង​ដោយ​តុលាការ យោងដល់​ការ​សម្រេច​ប្រឆាំង​សិទ្ធិ​នៃ​ការពន្លូត​កូន​និង​ច្បាប់​សិទ្ធិ​បោះឆ្នោត​ក្នុង​សករាជ​សិទ្ធិ​ស៊ីវិល​ក្នុង​ចំណោម​ការសម្រេច​នានា​ដែល«ធ្វើឱ្យ​អន្តរាយ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ជាតិ​នេះ»។ តុលាការ​កំពូល​បាន​និយាយ​ថា​ខណៈ​ដែល​លោក Trumpមាន​អភ័យឯកសិទ្ធ​សម្រាប់​ការអនុវត្ត​ផ្លូវការ​ខណៈដែល​នៅ​កាន់​តំណែង មិន​មាន​អភ័យ​ឯកសិទ្ធ​សម្រាប់​ការអនុវត្ត​ក្រៅ​ផ្លូវការ​ទេ។ តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​ទុក​បញ្ហា​នេះ​ឱ្យ​តុលាការ​ជាន់​ទាប​ធ្វើការ​សម្រេច​ថា​នៅ​ក្រោម​កាលៈទេសៈណា​ខ្លះ​ដែល​លោកTrump​អាច​ត្រូវ​កាត់​ទោស៕
XS
SM
MD
LG