12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បិទ​បញ្ចប់​ការ​​​សួរ​ដេញ​ដោល​​លោកកឹម សុខា ខណៈ​មេធាវី​រំពឹង​ថា​បាន​យុត្តិ​ធម៌​​​​


លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)
លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (TANG CHHIN Sothy / AFP)
ភ្នំពេញ — 

សាលា​ឧទ្ធរណ៍​ភ្នំពេញ​ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​បិទ​បញ្ចប់​សវនា​ការ​សួរ​ដេញ​ដោល​ក្នុង​សំណុំ​រឿង​មេដឹក​នាំ​នយោបាយ​ជំទាស់​លោក ​កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ជាន់​ទាប​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​កាលពី​ឆ្នាំមុន​។​ ក្រោយ​បញ្ចប់​ការ​សួរ​ដេញ​ដោល ​តុលាការ​ជាន់​ខ្ពស់​នេះ​ សម្រេច​កំណត់​យក​ថ្ងៃទី​១៩​ខែ​កញ្ញា ​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ ​មុន​ឈាន​ទៅ​ប្រកាស​សាល​ដីកា​។ ​

នេះ​ជា​សវនាការ​លើកទី​១២ របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិលោក​កឹម សុខា​នៅ​សាលា​ឧទ្ធរណ៍ ​ដែល​បាន​បើក​ផ្លូវឱ្យ​ភាគី​ពាក់​ព័ន្ធ​ រួមទាំង​ក្រុមមេធាវី បាន​សួរ​ដេញ​ដោល​ទៅ​លើ​ជនជាប់​ចោទ​លោក​ កឹម សុខា​ ទាក់​ទង​ភស្តុតាង​ដែល​យក​មក​ចោទ​ប្រកាន់ និង​ភស្តុតាង​ដោះ​បន្ទុក​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​ដ៏ចម្រូង​ចម្រាស​មួយនេះ​។

លោក ​អាង ឧត្តម ​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ កឹម សុខា ​ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ខាងក្រៅតុលាការ​ថា​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សាលា​ឧទ្ធរណ៍​ បាន​បិទ​បញ្ចប់សវនាការសួរ​ដេញ​ដោល​លោក​ កឹម សុខា​ ហើយ​តុលា​ការ ​បង្គាប់​ឱ្យ​គ្រប់​ភាគី​ដាក់សេចក្តី​សន្និដ្ឋាន​មុន​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​។ លោក​រំពឹង​ថា លោក ​កឹម សុខា​ នឹង​ទទួល​បាន​យុត្តធម៌ពី​ការ​កាត់​សេចក្តី​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​។

សហ​មេធាវី​ការពារ​ក♕្តីឱ្យ​លោក​ កឹម សុខា ​មួយរូប​ទៀត គឺ​លោក ផែង ហេង ក៏​សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​យុត្តិធម៌ និង​មានសេរីភាព​ឡើង​វិញ។ ​

លោក ផែង ហេង សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅក្រៅតុលាការនៅថ្ងៃទី៤កក្កដា ឆ្នាំ២០២៤។(លាស់ លីបលីប/វីអូអេ)
លោក ផែង ហេង សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅក្រៅតុលាការនៅថ្ងៃទី៤កក្កដា ឆ្នាំ២០២៤។(លាស់ លីបលីប/វីអូអេ)

លោក​ប្រាប់​ក្រុមអ្នក​កាសែត​មាន​ថា​៖ ​«យើង​សង្ឃឹម​ថា ​លទ្ធផល​នឹង​ផ្តល់​យុត្តិធម៌​មក​ឯកឧត្តម កឹម សុខា ពេញ​លេញ និងមាន​សេរីភាព​ឡើងវិញ ដោយ​សារ​បើយើង​ពិនិត្យ​មើល​ភស្តុតាង​ដែល​អាន​ព្រឹក​មិញ ដូចជា​សហរដ្ឋ​អាមេរិក ដែល​ប្រធានា​ធិបតី​សរសេរ​លិខិត​មកថ្ងៃ១ ខែ​១១ ឆ្នាំ​២០១៩ មក​សម្តេច​ហ៊ុន សែន ​ហើយ​សម្តេច​ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​ទៅវិញ ​នៅថ្ងៃទី​២៦ ខែ​១១ ឆ្នាំ​២០​១៩​។ ​គឺជា​ភស្តុ​តាង​មួយ​ដែល​បង្ហាញ​ថា ​មិន​មាន​បរទេស ឬ​សហរដ្ឋ​អាមេរិក​ណា​នៅពីក្រោយ​ ឬក៏​ឯក​ឧត្តម កឹម សុខា​ សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស​នោះ​ទេ​»។

ក្រៅពីនោះ​លោកថា ​ភស្តុតាង​មួយ​ចំនួន​ក៏​នឹង​អាច​ដោះ​បន្ទុក​ឱ្យកូនក្តីរបស់​លោកក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​នេះ​ ​ដូចជា​លិខិត​ជូនពរ​របស់​អតីត​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន ​ដែល​ជូន​ពរលោក ​កឹម សុខា ​ បាន​ឡើង​ធ្វើ​ជា​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ ​ចុះថ្ងៃទី​២ ខែ​មីនា​ ឆ្នាំ​២០​១៧ កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ ចុះថ្ងៃ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០១៤​ និង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​ជំនួប​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ចុះថ្ងៃទី​១៦ ​ខែ​កញ្ញា ឆ្នាំ​២០១៣​ជាដើម​។

លោកបញ្ជាក់​ទៀត​ថា៖ «ដូច្នេះ ​បើ​យើង​ផ្អែក​លើ​ភស្តុតាង​ដែល​អាន​សំខាន់​ៗ​៣[ឬ]​៤នេះ គឺ​វា​គ្រប់​គ្រាន់​សម្រាប់​ការ​ដោះ​បន្ទុក​ឯក​ឧត្តម កឹម សុខា ឱ្យ​រួច​ផុតពី​បទចោទ​ទៅ​ហើយ​។ ​ហើយ​ឯកឧត្តម កឹម សុខា ចុង​ក្រោយ​ដែល​តុលាការ​ឱ្យគាត់ធ្វើ​ឆ្លើយ​បំភ្លឺ​បន្ថែមបើសិន​ជាភស្តុតាង​ ឬស្អី​ដែល​តុលាការ​លើកមានការខ្វះខាង​អង្គ​ហេតុអី ​ឯក​ឧត្តម ​កឹម ​សុខា​ ក៏​បាន​មក​បញ្ជាក់​ដែរ​ ដែល​ថា ​បើ​សិន​ជា​យក​វីដេអូ​រប​ស់​គាត់​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី យក​មក​ស្តាប់​នោះ​ មិនគ្រប់​ជ្រុង​ជ្រោយ​អាចមានការ​ភាន់​ច្រឡំ​»។ ​

​ត្រង់​ចំណុច​ភស្តុតាងឃ្លីប​វីដេអូ​នៅ​ប្រទេស​អូស្ត្រាលី​នេះ ​លោក​មេធាវី ​ផែង ហេង ​បញ្ជាក់​បន្ថែម​ថា លោក កឹម សុខា ​នៅតែ​អះអាង​ថា​ សកម្មភាព​ដែល​គាត់ធ្វើ​កន្លង​មក​គឺ ​អហិង្សា ​និង​មិន​ដែល​ថា​ យក​គំរូ​បដិវត្តិ​ពណ៌​នៅ​យូហ្គោស្លាវី និងសែប៊ី ​ដែល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ​នោះ​ទេ​។

សម្តី​ចុងក្រោយ​របស់​លោក កឹម សុខា នា​ថ្ងៃ​ព្រហស្បត៍​នេះ​ គឺ​លោក​បានសុំ​ឱ្យ​តុលាការ​បន្ធូរ​លក្ខ​ខណ្ឌ ដើម្បី​ឱ្យលោក​បានទៅ​សួរ​សុខទុក្ខ​ម្តាយ​ដែល​មាន​អាយុ​១០០​ឆ្នាំ ហើយ​លោកអះអាង​ថា ​មិន​រត់ចោល​ស្រុក​ឡើយ​ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​នៅតែ​មិន​យល់​ព្រម ​ដោយ​ប្រាប់​លោក ​កឹម សុខា ​ឱ្យ​អនុវត្ត​តាម​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេចឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈ​ពេល​២៧ឆ្នាំ ដោយ​មិន​តម្រូវ​ឱ្យ​ជួប​បុគ្គល​ណា​ទាំង​អស់​។ ​នេះ​បើតាម​មេធាវី​លោក ​ផែង ហេង​។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុក ផ្តល់បទសម្ភាសន៍នៅក្រៅតុលាការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុក ផ្តល់បទសម្ភាសន៍នៅក្រៅតុលាការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ យី សុខ​សាន្ត​ ដែល​តាម​ដាន​សវ​នាការ​របស់​លោក​ កឹម សុខា ​ថ្លែង​ថា ​ក្នុង​សវនាការនៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ប្រឹក្សា​ជំនុំជម្រះ ស្តាប់​របាយ​ការណ៍​ចំនួន​៣ ដែល​ជា​ឯកសារ​ភស្តុតាង​ និង​ត្រូវ​បាន​ដាក់​ជូន​តុលាការ​សាលា​ឧទ្ធរណ៍ដោយក្រុម​សហ​មេធាវី​លោក​កឹម សុខា​។ ទោះ​យ៉ាង​ណា​លោកថា ​សំណុំ​រឿងនេះ​ពាក់ព័ន្ធរឿង​នយោ​បាយ​ច្រើន​ជាង​ចំណាត់​ការ​ច្បាប់​។ ​

លោក​ថ្លែងថា៖ ​«​ករណី​នេះ ​វា​មាន​ភាព​ស្មុគស្មាញ​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោ​បាយ​ច្រើន​ជាង​រឿង​ធ្វើ​តាមផ្លូវ​ច្បាប់​»។

វីអូអេ​មិន​ទាន់អាច​សុំការអត្ថាធិប្បាយ​ពី​ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ លោក​ ឃុន លាងម៉េង បាននៅ​ឡើយ​ទេ​។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២៣ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទា​ទោស​លោក កឹម♐ សុខា ​ឱ្យជាប់​ពន្ធនាគារ​រយៈ​២៧ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​គប់គិត ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​បរទេស ​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ និង​ដាក់​ឃុំ​ខ្លួន​នៅក្នុង​ផꦛ្ទះ​របស់​លោក​នៅទីក្រុងភ្នំពេញ​។ ​តុលាការ​ក៏​បានដក​ហូត​សិទ្ធិ​ធ្វើ​នយោ​បាយ​របស់​លោក​កឹម សុខា និង​មិនអនុញ្ញាត​ឱ្យ​លោក​ជួប​ជន​បរទេស ​លើក​លែង​តែមាន​ការ​អនុញ្ញាត​ពី​តុលាការ​។​ អង្គការ​សិទ្ធិ​មនុស្ស​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ បាន​រិះគន់​ការ​ផ្តន្ទា​ទោស​នេះ ​និង​ស្នើ​ឱ្យ​កម្ពុជា​សា្តរ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG